ទីតាំងសង្វៀនល្បែង{ជល់មាន់ និងអាប៉ោង}ដុះស្លែ របស់ លោក សី និងលោក វិន មួយកន្លែងនៅក្នុងទឹកដី ឃុំឯកភាព ស្រុកអូរជុំ បើកលេងអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប។

ខេត្តរតនគិរី ÷ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍មកថា! ទីតាំងសង្វៀនល្បែង{ជល់មាន់ និងអាប៉ោង}ខុសច្បាប់ នៅត្រង់ចំណុច ចំការស្វាយចន្ទី មួយកន្លែងនៅក្នុង ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី បើកឲ្យអ្នកញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បាននាំគ្នារក្សាស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! សង្ស័យ មានលាភសក្ការៈ និងផលប្រយោជន៍ ផងទេដឹង។

ទីតាំងសង្វៀនល្បែង{ជល់មាន់ និងអាប៉ោង}ខុសច្បាប់់ មួយកន្លែងខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺលេងរាល់ថ្ងៃតែម្តង ខួបប្រាំង ខួបវស្សា មិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! ធ្វើឲ្យពលរដ្ឋរស់នៅក្បែរនោះ ដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូនបែបនេះ។

ប្រភពដដែលបានឲ្យដឹងថា! ឈ្មោះ សី និងឈ្មោះ វិន ជាម្ចាស់ទីតាំងសង្វៀនល្បែង{ជល់មាន់ និងអាប៉ោង}ដុះស្លែ នៅត្រង់ចំណុច ចំការស្វាយចន្ទី មួយកន្លែងស្ថិតក្នុងភូមិសាស្រ្ត ស្រុកអូរជុំ ខេត្តរតនគិរី ឃើញគេលេងភ្នាល់ចាក់លុយធំៗចាញ់ឈ្នះ រាប់លាន.រៀល ដល់ រាប់ពាន់.ដុល្លារ ឯណោះ ហើយស្រែកហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង យ៉ាងសប្បាយ បង្កភ្ញាក់ផ្អើលទៅដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានឲ្យមានការព្រួយបារម្ភជាខ្លាំង បញ្ហាអសន្តិសុខ និងភាពភ័យខ្លាច កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជាលួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។

បញ្ហានេះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូចមហាជន ទូទៅ លើកឡើងថា! ឯណាទៅ ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញដោយក្រសួងមហាផ្ទៃ។

អាស្រ័យហេតុនេះ ប្រជាពលរដ្ឋសំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគីរី ជាពិសេសឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណ:អភិបាលខេត្តរតនគីរី សូមចាត់កម្លាំងជំនាញ ក្រោមឪវាទ ចុះត្រួតពិនិត្យ និងបង្ក្រាប! ទីតាំងសង្វៀល្បែង{ជល់មាន់ និងអាប៉ោង}ខុសច្បាប់ មួយកន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង។

សូមរំលឹកថា! នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រ កម្ពុជា បានដាក់បទបញ្ជាឲ្យអភិបាល រាជធានី ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែបង្រ្កាប!ទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុក.ក្រុង.ខេត្ត.ណាមិនអនុវត្តទប់ស្កាត់ និងបង្រ្កាប!ទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ? និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង.!៕

អង្គភាពយើងខ្ញុំ ការផ្សព្វផ្សាយនេះ ទៅតាមវិជ្ជា ជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនា ញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។