ល្បែងស៊ីសង គ្រប់ប្រភេទ ជ្រកក្រោម”កាស៊ីណូ”គ្មានស្លាកយីហោ មួយកន្លែងនៅក្នុងទឹកដី សង្កាត់ច្រកម្ទេស ក្រុងបាវិត មហាជន សង្ស័យថា! អត់មានច្បាប់ ចេញពីគណ:កម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម កម្ពុជា{អ,គ,ល,ក}ផងទេដឹង?

ខេត្តស្វាយរៀង ÷ ធ្លាយថា! ពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ឆ្លងដែនដោយខុសច្បាប់ចូលមកលេងល្បែង{ជល់មាន់ បៀរ និងហ្គេមបាញ់ត្រី}ជ្រកក្រោម”កាស៊ីណូ”គ្មានស្លាកយីហោ មួយកន្លែង ទល់មុខ កងអនុសេនាតូចលេខ១ ធ្លក ស្ថិតនៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង យ៉ាងអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានរាយការណ៍មកថា! ទីតាំង បនល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ ជ្រកក្រោម”កាស៊ីណូ”គ្មានស្លាកយីហោ មួយកន្លែង ទល់មុខ កងអនុសេនាតូចលេខ១ ធ្លក ស្ថិតក្នុងភូមិសាស្ត្រ ក្រុងបាវិត ខេត្តស្វាយរៀង កំពុងបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ពោលគឺលេងជារៀងរាល់ថ្ងៃតែម្តង មិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! ធ្វើឲ្យមហាជន សង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូនបែបនេះ។

ប្រភពដដែលបានឲ្យដឹងទៀតថា! ពលរដ្ឋខ្មែរ និងជនជាតិវៀតណាម សម្រុកចូលលេងល្បែង{ជល់មាន់ បៀរ និងហ្គេមបាញ់ត្រី}ខុសច្បាប់ ជ្រកក្រោម”កាស៊ីណូ”គ្មានស្លាកយីហោ មួយកន្លែង ដែលមានទីតាំងខាងលើ ភ្នាល់ដាក់ប្រាក់ រាប់លាន.រៀល ដល់ រាប់ពាន់.ដុល្លារ នាំគ្នាស្រែកហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង បង្កភាពអនាធិបតេយ្យ ធ្វើឲ្យប្រជាពលរដ្ឋលើកឡើងថា! ឯណាទៅ ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យ មន្ត្រី ថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! កន្លងមកនោះ។

ជុំវិញ!ករណីបទល្មើសល្បែងសុីសង គ្រប់ប្រភេទ ជ្រកក្រោម”កាស៊ីណូ”គ្មានស្លាកយីហោ មួយកន្លែង ទល់មុខ កងអនុសេនាតូចលេខ១ ធ្លក នៅក្នុងទឹកដី សង្កាត់ច្រកម្ទេស ក្រុងបាវិត សង្ស័យ អត់មានច្បាប់ ហេតុនេះហើយ ប្រជាពលរដ្ឋសំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ជាពិសេស ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណ:អភិបាលខេត្តស្វាយរៀង សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ផងទាន។ដោយសារ ប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភជាខ្លាំង អំពីបញ្ហាអសន្តិសុខ និងភ័យខ្លាច កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។

សូមរំលឹកថា! នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រ កម្ពុជា បានដាក់បទបញ្ជាឲ្យអភិបាល រាជធានី ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែបង្រ្កាប!ទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុក.ក្រុង.ខេត្ត.ណាមិនអនុវត្តទប់ស្កាត់ និងបង្រ្កាប!ទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ? និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង.!៕

អង្គភាពយើងខ្ញុំ ការផ្សព្វផ្សាយនេះ ទៅតាមវិជ្ជា ជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនា ញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។