
ទីតាំងបនល្បែង”ជល់មាន់ និងឡូតូ”តាមប្រព័ន្ធ អនឡាញ ស្ថិតក្នុងភូមិសាស្ត្រ ស្រុករំដួល ខេត្តស្វាយរៀង បើកលេងរីកដូចផ្សិត រីឯ.សមត្ថកិច្ចមូលដ្ឋាន កំពុងតែរក្សាស្ងៀមស្ងាត់។
ខេត្តស្វាយរៀង ÷ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានរាយការណ៍មកថា! ទីតាំងបនល្បែង”ជល់មាន់ និងឡូតូ”តាមប្រព័ន្ធ អនឡាញ នៅក្នុង ឃុំបុសមន និងឃុំមុឺនជ័យ ក្នុងភូមិសាស្ត្រ ស្រុករំដួល ..រួមមាន!
១÷ នៅភូមិវាល ឃុំបុសមន.!
២÷ ស្ថិតនៅភូមិហែកសំណាញ់ ឃុំមុឺនជ័យ.!!
ទីតាំងបនល្បែងជាច្រើនកន្លែងនេះ ស្ថិតក្នុង ស្រុករំដួល ខេត្តស្វាយរៀង បើកឲ្យក្រុមញៀនល្បែងចូលលេងយ៉ាងរំភើយ! ខណៈអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប!
ប្រភពដដែលបានបន្តទៀតថា! ទីតាំងបនល្បែង”ជល់មាន់ និងឡូតូ”តាមប្រព័ន្ធ អនឡាញ ជាច្រើនកន្លែងក្នុង ស្រុករំដួល ខេត្តស្វាយរៀង កំពុងបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ពោលគឺលេងជារៀងរាល់ថ្ងៃតែម្តង ព្រោះមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! ធ្វើឲ្យមហាជន សង្ស័យថា! ត្រូវដង ត្រូវផ្លែគ្នាអស់ហើយ ទើបអាចបើកលេងបានដោយរលូនបែបនេះ។
បនល្បែង”ជល់មាន់ និងឡូតូ”តាមប្រព័ន្ធ អនឡាញ ដែលមានទីតាំងខាងលើ បាននាំគ្នាចូលលេងភ្នាល់ដាក់ប្រាក់ ស្រែក ហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង ធ្វើឲ្យប៉ះពាល់ ប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភជាខ្លាំង អំពីបញ្ហា អសន្តិសុខ និងភ័យខ្លាចកើតមាននូវ អំពើចោរកម្ម និង បទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។
បញ្ហានេះហើយ ធ្វើឲ្យពួកគាត់ លើកឡើងថា! ឯណាទៅ ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យ មន្ត្រីថ្នាក់ក្រោមជាតិ អនុវតទប់ស្កាត់ និងបង្រ្កាប! ទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ កន្លងមកនោះ។
ដូច្នេះហើយ ប្រជាពលរដ្ឋ សំណូមពរទៅដល់ លោក ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបនល្បែង”ជល់មាន់ និងឡូតូ”តាមប្រព័ន្ធ អនឡាញ ជាច្រើនកន្លែងក្នុងភូមិសាស្រ្តខាងលើនេះផង។
សូមរំលឹកថា! នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រ កម្ពុជា បានដាក់បទបញ្ជាឲ្យ អភិបាល រាជធានី ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែបង្រ្កាប!ទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុក.ក្រុង.ខេត្ត.ណាមិនអនុវត្តទប់ស្កាត់ និងបង្រ្កាប!ទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ? និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង៕
អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះ ទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។