អបអរសាទរខួបលើកទី ១១ឆ្នាំ នៃការប្តូរឈ្មោះរបស់ ស.ស.យ.ក.! ………………

នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ គឺជាខួបលើកទី ១១ឆ្នាំ (៣ វិច្ឆិកា ២០១២-៣ វិច្ឆិកា ២០២៣) នៃការប្តូរឈ្មោះពី “សមាគមយុវជនកម្ពុជា” មកជា “សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)” ឲ្យស្របទៅតាមការវិវឌ្ឍជឿនលឿន នៃសង្គមជាតិ។

បើទោះបីសមាគមយុវជនកម្ពុជា ត្រូវបានប្តូរឈ្មោះមកជាសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្តី ប៉ុន្តែ ស.ស.យ.ក. បាននិងកំពុងតែបន្តបេសកកម្មដ៏ថ្លៃថ្លារបស់យុវជនជំនាន់មុន ដែលជាស្ថាបនិករបស់ខ្លួន គឺ “ស្មារតី ២ធ្នូ”។