ធ្លាយថា ទីតាំងបនល្បែងស៊ីសង”បញ្ជាល់មាន់”តាមអនឡាញ នៅក្នុងឃុំកំពង់អុស ស្រុកពញាឮ បើកលេងរីកដូចផ្សិត រីឯ.សមត្ថកិច្ចមូលដ្ឋាន បាននាំគ្នារក្សាស្ងៀមស្ងាត់។

ខេត្តកណ្តាល ÷ មានសេចក្តីរាយការណ៍មកថា! ទីតាំងបនល្បែងសុីសង”បញ្ជាល់មាន់”តាមអនឡាញ ជាច្រើនកន្លែងនៅក្នុង ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល កំពុងបើកឲ្យក្រុមញៀនល្បែងចូលលេងគគ្រឹកគគ្រេង អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប!

គេសង្កេតឃើញ ទីតាំងបនល្បែងសុីសង”បញ្ជាល់មាន់”តាមអនឡាញ ជាច្រើនកន្លែងនៅក្នុងទឹកដី ឃុំកំពង់អុស ស្រុកពញាឮ បាននាំគ្នាបើកលេងជារៀងរាល់ថ្ងៃតែម្តង មិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្រ្កាបឡើយ! សង្ស័យ មានលាភសក្ការៈ និងផលប្រយោជន៍ ផងក៏មិនដឹង។

ប្រភពបានឲ្យទៀតថា! ល្បែងសុីសង”បញ្ជាល់មាន់”តាមអនឡាញ ជាច្រើនកន្លែង ដែលមានទីតាំងខាងលើ បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភ អំពីបញ្ហាអសន្តិសុខ និងភ័យខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗពោលគឺ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។

អាស្រ័យហេតុ!នេះ ប្រជាពលរដ្ឋបាននាំគ្នា សំណូមពរទៅដល់ លោក ឈឿន សុចិត្ត ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និង លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល គួរតែចាត់កម្លាំងជំនាញ ក្រោមឪវាទ ចុះត្រួតពិនិត្យ និងមានវិធានការបង្ក្រាប! ទីតាំងបនល្បែងសុីសង”បញ្ជាល់មាន់”តាមអនឡាញ ជាច្រើនកន្លែង នៅក្នុងភូមិសាស្រ្តខាងលើនេះ ស្របតាមគោលនយោបាយ ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យ មន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ កន្លងមកនោះ។

អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះ ទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនា ញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ៕