
មហាជន សំណូមពរទៅដល់ លោក ពេជ្រ វិរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបនល្បែង”បញ្ជាល់មាន់ និងឆ្នោតឡូតូ”តាមប្រព័ន្ធ អនឡាញ នៅក្នុង ឃុំបុសមន ស្រុករំដួល មួយកន្លែងនេះផង។
ខេត្តស្វាយរៀង ÷ ទីតាំងបនល្បែង”បញ្ជាល់មាន់ និងឆ្នោតឡូតូ”តាមប្រព័ន្ធ អនឡាញ បង្កប់នៅក្នុងផែទំនិញ មួយកន្លែងស្ថិតនៅភូមិវាល ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង កំពុងបើកឲ្យក្រុមញៀនល្បែងចូលលេងគគ្រឹកគគ្រេង បានយ៉ាងរំភើយ! រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានបង្រ្កាប!។
តាមសេចក្តីរាយការណ៍មកថា! ទីតាំងបនល្បែង”បញ្ជាល់មាន់ និងឆ្នោតឡូតូ”តាមប្រព័ន្ធ អនឡាញ នៅក្នុង ឃុំបុសមន ស្រុករំដួល គេបើកលេងជារៀងរាល់ថ្ងៃតែម្តង ប៉ុន្តែ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន បានរក្សាស្ងៀមស្ងាត់ មិននាំគ្នាអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! ធ្វើឲមហាជន សង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បើកភ្លើងខៀវមិនខាន ទើបអាចដំណើរការបើកលេងបានដោយរលូនបែបនេះ។
ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងបនល្បែង”បញ្ជាល់មាន់ និងឆ្នោតឡូតូ”តាមប្រព័ន្ធ អនឡាញ មួយកន្លែងខាងលើ ក្រុមញៀនល្បែងនាំគ្នាចូលលេងភ្នាល់ចាក់លុយ ស្រែក ហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង បង្កភាពអនាធិបតេយ្យ ធ្វើឲ្យប៉ះពាល់ ប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភ អំពីបញ្ហា អសន្តិសុខ ខ្លាចកើតមាននូវ អំពើចោរកម្ម ពោលគឺ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។
ហេតុ!នេះហើយ ពួកគាត់ ក៏នាំគ្នាលើកឡើងទៀតថា! តើឯណាទៅ? ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ ចំណុច ដែលប្រមុខរាជរដ្ឋាភិបាល បានកំណត់ និងដាក់ចេញ ឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវតទប់ស្កាត់ និងបង្រ្កាប! ទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនកន្លងមកនោះ។
សូមរំលឹកថា! នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រ កម្ពុជា បានដាក់បទបញ្ជាឲ្យ អភិបាល រាជធានី ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែបង្រ្កាប!ទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុក.ក្រុង.ខេត្ត.ណាមិនអនុវត្តទប់ស្កាត់ និងបង្រ្កាប!ទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ? និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។
អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះ ទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ.!។