សង្វៀនល្បែង(បញ្ជាល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែងនៅ ឃុំអូរកណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ បានចាប់ផ្តើមដំណើរការបើកលេងហើយ។

ខេត្តក្រចេះ ÷ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានរាយការណ៍មកថា! មានទីតាំងសង្វៀនល្បែង(បញ្ជាល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែងនៅក្រោយផ្សារ ភ្នំខៀវ ប្រហែល ១គីឡូ.ម៉ែត្រ នៅចំការស្វាយចន្ទី ក្រោយផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិភ្នុំខៀវ ឃុំអូរកណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់ធ្វើការបង្រ្កាប!។

ទីតាំងស្វៀនល្បែង(បញ្ជាល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែងនៅក្នុងទឹកដី ឃុំអូរកណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ក្រុមញៀនល្បែងនាំគ្នាទៅលេងភ្លូកទឹក ភ្លូកដី ប៉ុន្តែឥឡូវនេះគេពុំ
ទាន់ឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្រ្កាបឡើយ! ធ្វើឲ្យមហាជន សង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូនបែបនេះ។

ប្រភពបានបន្តទៀតថា! សង្វៀនល្បែង(បញ្ជាល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែង ដែលមានទីតាំងខាងលើ ឃើញគេបើកលេងស្រែកហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង ធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភ បញ្ហាអសន្តិសុខ និងសុវត្ថិភាព គ្រួសារ ខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើស ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។ល។ បញ្ហានេះពួកគាត់ បាននាំគ្នាលើកឡើងថា! ឯណាទៅ ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រី ថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ កន្លងមកនោះ។

ដូច្នេះហើយ មហាជន ទូទៅ ក៏ដូចប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ ជាពិសេស ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងសង្វៀនល្បែង(បញ្ជាល់មាន់ និងអាប៉ោង)ខុសច្បាប់ នៅចំការស្វាយចន្ទី មួយកន្លែង ស្ថិតនៅក្នុងភូមិសាស្រ្តខាងលើនេះ ផងទាន៕

អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះ ទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនា ញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។