
ទីតាំងបនល្បែងស៊ីសង(បញ្ជាល់មាន់ និងឡូតូ)តាមប្រព័ន្ធ អនឡាញ មួយកន្លែងនៅក្នុងទឹកដី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល បើកក្រុមញៀនល្បែងចូលលេងយ៉ាងពេញបន្ទុក។
ខេត្តកណ្តាល ÷ មានសេចក្តីរាយការណ៍ប្រាប់មកថា! ទីតាំងបនល្បែងសុីសង(បញ្ជាល់មាន់ និងឡូតូ)តាមប្រព័ន្ធ អនឡាញ មួយកន្លែងនៅចំណុចក្រោមស្ពានព្រែកតាមាក់ ស្ថិតនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ខណៈបនល្បែងខុសច្បាប់ កំពុងបើកលេងគគ្រឹកគគ្រេង យ៉ាងអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប!។
ទីតាំងបនល្បែងសុីសង(បញ្ជាល់មាន់ និងឡូតូ)តាមប្រព័ន្ធ អនឡាញ មួយកន្លែងនៅក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល កំពុងកៀងគរក្រុមញៀនល្បែងគ្រប់ទិសទីឲ្យមកចូលលេងយ៉ាងពពាក់ពពូន ពោលគឺលេងរាង់រាល់ថ្ងៃតែម្តង មិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្រ្កាបឡើយ! ធ្វើឲ្យមហាជន ដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូនបែបនេះ។
ប្រភពដដែលបានបន្តទៀតថា! បនល្បែងសុីសង(បញ្ជាល់មាន់ និងឡូតូ)តាមប្រព័ន្ធ អនឡាញ មួយកន្លែងនៅចំណុចក្រោមស្ពានព្រែកតាមាក់ ស្ថិតក្នុងភូមិសាស្ត្រខាងលើ ប្រជាពលរដ្ឋរស់នៅក្បែរនោះ កំពុងមានការព្រួយបារម្ភជាខ្លាំង បញ្ហាអសន្តិសុខ និងសុវត្ថិភាព គ្រួសារ ខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើស ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។
បញ្ហានេះពួកគាត់ បាននាំគ្នាលើកឡើងថា! ឯណាទៅ ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រី ថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ កន្លងមកនោះ។
ដូច្នេះហើយ ប្រជាពលរដ្ឋរស់នៅក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ជាពិសេស ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល មិនគួរមើលរំលង គួរតែចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបនល្បែងសុីសង(បញ្ជាល់មាន់ និងឡូតូ)តាមប្រព័ន្ធ អនឡាញ មួយកន្លែងនៅចំណុចក្រោមស្ពានព្រែកតាមាក់ ស្ថិតនៅក្នុងភូមិសាស្រ្តខាងលើនេះ ផងទាន៕
អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះ ទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនា ញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។