ទីតាំងល្បែងស៊ីសង”ជល់មាន់”តាមប្រព័ន្ធ អនឡាញ នៅក្នុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កំពុងបើកលេងរីកដូចផ្សិត រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់.!។
ខេត្តត្បូងឃ្មុំ ÷ សូមរំលឹកថា! កាលនៅទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានដាក់បទបញ្ជាឲ្យលោក អភិបាល រាជធានី ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែបង្រ្កាប! ទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស ឲ្យអស់.!។
សម្តេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុក.ក្រុង.ខេត្ត.ណាមិនហ៊ានអនុវត្តទប់ស្កាត់ និងបង្រ្កាប! ទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ? និងបញ្ហាប្រឈម និងបាត់បង់ពីតំណែងទៀតផង.!។
ឃើញថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុក.ក្រុង.ខេត្ត.នាំគ្នាដុតដៃ ដុតជើង ចុះអនុវត្តទប់ស្កាត់ និងបង្រ្កាប! ទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួន បានមួយចំអិនកំពឹស ក្រោយមកស្ងប់ស្ងាត់មួយរយៈ តែឥឡូវបនល្បែងសុីសង គ្រប់ប្រភេទ តាមប្រព័ន្ធ អនឡាញ ទាំងនោះ បានចាប់ផ្តើមដំណើរការបើកលេងវិញយ៉ាងគគ្រឹកគគ្រេង .!។
ប្រជាពលរដ្ឋរស់នៅ ស្រុកមេមត់ បាននាំគ្នារាយការណ៍មកថា! បនល្បែងសុីសង”ជល់មាន់”តាមប្រព័ន្ធ អនឡាញ កំពុងបើកលេងរីកដូចផ្សិត នៅក្នុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ 👉..រួមមាន.!
(ទី១)នៅហាងកាហ្វេទល់មុខអធិការដ្ឋាននគរបាលស្រុកមេមត់ ខាងលិចផ្សារមេមត់ ប្រហែល ២០០.ម៉ែត្រ ក្នុង.ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
(ទី២)នៅចំណុចហាងកាហ្វេ ខាងក្រោយ មន្ទីរពេទ្យបង្អែកស្រុកមេមត់ ក្នុង.ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
(ទី៣)នៅតារាងបាល់ទះ ខាងជើងផ្សារ បុរីតេជោ ក្នុង.ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
(ទី៤)នៅហាងកាហ្វេ ខាងលិចផ្សារដារ ប្រហែល ៥០.ម៉ែត្រ ស្ថិតនៅភូមិដារផ្សារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
(ទី៥)នៅហាងកាហ្វេ ខាងលិចផ្សារដារ ប្រហែល ១គីឡូ ម៉ែត្រ ស្ថិតនៅភូមិដារផ្សារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ទីតាំងបនល្បែងស៊ីសង”ជល់មាន់”តាមប្រព័ន្ធ អនឡាញ ទាំង៥ កន្លែងនេះ ស្ថិតនៅក្នុងទឹកដី ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានដំណើរការបើកលេងយ៉ាងពេញបន្ទុក គេលេងជារៀងរាល់ថ្ងៃតែម្ដង មិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្រ្កាបឡើយ! ធ្វើ ឲ្យមហាជន ដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូនបែបនេះ.!។
ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងបនល្បែងសុីសង”ជល់មាន់”តាមប្រព័ន្ធ អនឡាញ ជាច្រើនកន្លែងខាងលើ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភជាខ្លាំង បញ្ហាអសន្តិសុខ និងភ័យខ្លាច កើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗពោកគឺ លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។
ហេតុនេះទើបពួកគាត់ក៏បានលើកឡើងថា! តើឯណាទៅ ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ កន្លងមកនោះ.!។
ដូច្នេះហើយ ប្រជាពលរដ្ឋ សំណូមពរដល់ ឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ជាពិសេស ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបនល្បែងសុីសង”ជល់មាន់”តាមប្រព័ន្ធ អនឡាញ ជាច្រើនកន្លែងនៅក្នុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ផងទាន.!។
អង្គភាពយើងខ្ញុំ ការផ្សព្វផ្សាយនេះទៅតាមវិជ្ជា ជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ.!៕