ទីតាំងបនល្បែង”ហ្គេមបាញ់ត្រី”ខុសច្បាប់ មួយកន្លែងនៅ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បើកលេងមិនខ្លាច អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន .!។
ភ្នំពេញ ÷ មានសេចក្តីរាយការណ៍មកថា! ទីតាំងបនល្បែង”ហ្គេមបាញ់ត្រី”ខុសច្បាប់ មួយកន្លែងស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្ក្រាប! ខណៈបនល្បែងសុីសង កំពុងបើកឲ្យក្រុមញៀនល្បែងចេញចូលលេងយ៉ាងអនាធិបតេយ្យ.!។
ទីតាំងបនល្បែង”ហ្គេមបាញ់ត្រី”ខុសច្បាប់ មួយកន្លែងនៅក្នុងទឹកដី សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មហាជន ដាក់ការសង្ស័យថា! បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនបើកភ្លើងខៀវឲ្យទេ? ក៏មិនអាចដំណើរការបើកលេងបានដោយរលូនបែបនេះដែរ.!។
ហេតុនេះហើយ បានគេសង្កេតឃើញ មានការជួបជុំ!គ្នា ទាំងយប់ ទាំងថ្ងៃ លេងល្បែង”ហ្គេមបាញ់ត្រី”ខុសច្បាប់ យ៉ាងពពាក់ពពូន រីឯ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! សង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មានលាភសក្ការៈ និងផលប្រយោជន៍ ហើយមើលទៅ.!។
ប្រភពដដែលបានឲ្យដឹងទៀតថា! បនល្បែង”ហ្គេមបាញ់ត្រី”ខុសច្បាប់ ដែលមានទីតាំង ស្ថិតក្នុងភូមិសាស្ត្រខាងលើ បានធ្វើឲ្យពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភ ទៅនឹងបញ្ហាអសន្តិសុខ នឹងភាពភ័យខ្លាច កើតមាននូវ អំពើចោរកម្ម ដូចជា លួច ឆក់ ប្លន់ នឹងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។ ពួកគាត់លើកឡើងថា! ឯណាទៅ ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល កម្ពុជា បានកំណត់ នឹងដាក់ចេញឲ្យមន្រ្តីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប!កន្លងមកនោះ.!។
ដូច្នេះហើយ ប្រជាពលរដ្ឋ សំណូមពរដល់ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ មិនគួរមើលរំលង គួរតែចាត់កម្លាំងជំនាញ ក្រោមឪវាទ ចុះត្រួតពិនិត្យ ទីតាំងបនល្បែង”ហ្គេមបាញ់ត្រី”ខុសច្បាប់ មួយកន្លែងខាងលើនេះ និងមានវិធានការបង្រ្កាប!ផងទាន.!។
អង្គភាពយើងខ្ញុំ ការផ្សព្វផ្សាយនេះ ទៅតាមវិជ្ជា ជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ.!៕