តើលោក(ឌី ណា)ជានរណាទៅ ក៏មានឥទ្ធិពលយ៉ាងនេះ បើកល្បែងស៊ីសង(បញ្ជាល់មាន់ និងឡូតូ)តាមអនឡាញ នៅក្នុងទឹកដី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានប៉ះពាល់.!។

ខេត្តកណ្តាល ÷ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានរាយការណ៍មកថា! ទីតាំងល្បែងសុីសង(បញ្ជាល់មាន់ និងឡូតូ)តាមអនឡាញ នៅចំណុចក្រោមស្ពានព្រែកតាមាក់ ស្ថិតនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ភាពអសកម្ម របស់ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ក្នុងការអនុវត្តទប់ស្កាត់ និងបង្រ្កាប! ខណៈបនល្បែងខុសច្បាប់ កំពុងដំណើរការបើកលេងអនាធិបតេយ្យ.!។

ប្រភពដដែលបានឲ្យដឹងថា! លោក(ឌី ណា)ជាមេបនល្បែងសុីសង(បញ្ជាល់មាន់ និងឡូតូ)តាមអនឡាញ ដែលមានទីតាំងនៅចំណុចក្រោមស្ពានព្រែកតាមាក់ នៅក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល កំពុងពង្វក់ស្មារតី ក្រុមញៀនល្បែងឲ្យចូលលេងយ៉ាងពពាក់ពពូន ជារៀងរាល់ថ្ងៃ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរនោះ ដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អាចបានទួទួលលាភសក្ការៈ និងផលប្រយោជន៍ ពីម្ចាស់បនល្បែងមិនខានឡើយ.!។

គេសង្កេតឃើញទីតាំងបនល្បែងសុីសង(បញ្ជាល់មាន់ និងឡូតូ)តាមអនឡាញ របស់លោក(ឌី ណា)ស្ថិតក្នុងភូមិសាស្ត្រខាងលើ បើកលេងបានដោយរលូន ព្រោះគ្មានអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ណាហ៊ានធ្វើការបង្រ្កាបឡើយ! ប្រជាពលរដ្ឋរស់នៅ មានការព្រួយបារម្ភជាខ្លាំង ខ្លាចប្តី និងកូនពួកគាត់ បោះបង់ការងារចោល នាំគ្នាទៅលេងល្បែងខុសច្បាប់ នេះហើយជាដើមចម ដែលកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។

ដូច្នេះហើយ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ជាពិសេស ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល មិនគួរមើលរំលង គួរតែចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបទល្មើសល្បែង(បញ្ជាល់មាន់ និងឡូតូ)តាមអនឡាញ នៅចំណុចក្រោមស្ពានព្រែកតាមាក់ ស្ថិតក្នុងភូមិសាស្រ្តខាងលើនេះ ផងទាន.!។

សូមរំលឹកថា! នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២.បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញបទបញ្ជាឲ្យ គណៈអភិបាល រាជធានី ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែបង្រ្កាប! ទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង.!

សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុក.ក្រុង.ខេត្ត.ណាមិនអនុវត្តទប់ស្កាត់ និងបង្រ្កាប! ទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទាំងនោះ? និងមានបញ្ហាប្រឈម និងបាត់បង់ពីតំណែងទៀតផង.!៕

អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះ ទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនា ញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ.!។