
ទីតាំងបនល្បែងសុីសង(បាញ់អាប៉ោង)ដុះស្លែ មួយកន្លែងនៅក្នុង ឃុំប្រាំបីមុម ស្រុកថ្ពង នាំគ្នាបើកលេងអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនអើពើបង្ក្រាប! សង្ស័យជាឆ្នាំងបាយ ផងក៏មិនដឹង.!។
ខេត្តកំពង់ស្ពឺ ÷ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានរាយការណ៍មកថា! មានទីតាំងបនល្បែងសុីសង(បាញ់អាប៉ោង)ខុសច្បាប់ មួយកន្លែង ដែលប្រជាពលរដ្ឋហៅព្រៃថ្មបែក នៅចំណុចខាងលិច ភូមិថ្នល់កែង ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ខណៈ បនល្បែងសុីសង កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង បង្កភាពអនាធិបតេយ្យ នៅក្នុងមូលដ្ឋាន.!។
គេសង្កេតឃើញ ទីតាំងបនល្បែងសុីសង(បាញ់អាប៉ោង)ខុសច្បាប់ មួយកន្លែងនៅក្នុង ឃុំប្រាំបីមុម ស្រុកថ្ពង បានដំណើរការបើកលេងរាប់ខែមកហើយ នៅតែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនអនុវត្តទប់ស្កាត់ និងបង្រ្កាបឡើយ! ធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរនោះ ដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូនបែបនេះ.!។
ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងបនល្បែងសុីសង(បាញ់អាប៉ោង)ភ្នាល់ចាក់លុយ ខុសច្បាប់ ដែលមានទីតាំងនៅក្នុងភូមិសាស្ត្រខាងលើ បើកឲ្យក្រុមញៀនល្បែងចូលលេងយ៉ាងពពាក់ពពូន ហ៊ានកញ្ជ្រៀវ ទ្រហឹងអឺងកង បង្កភ្ញាក់ផ្អើលទៅដល់ប្រជាពលរដ្ឋរស់នៅ មានការព្រួយបារម្ភជាខ្លាំង បញ្ហាសុវត្ថិភាព គ្រួសារ និងភ័យខ្លាច កើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។ ហេតុ!នេះហើយ ពួកគាត់បានលើកឡើងថា! តើឯណាទៅ? ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល កម្ពុជា ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! កន្លងមកនោះ .!។
ដូច្នេះហើយ ប្រជាពលរដ្ឋបាននាំគ្នា អំពាវនាវទៅដល់ ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ជាពិសេស ឯកឧត្តម វី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ មិនគួរមើលរំលង គួរតែចាត់កម្លាំងជំនាញ ក្រោមឪវាទ ចុះត្រួតពិនិត្យ និងធ្វើការបង្រ្កាប! ទីតាំងបនល្បែងសុីសង(បាញ់អាប៉ោង)ខុសច្បាប់ មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះផង .!។
សូមរំលឹកថា! នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២.បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញបទបញ្ជាឲ្យ គណៈអភិបាល រាជធានី ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែបង្រ្កាប! ទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង.!
សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុក.ក្រុង.ខេត្ត.ណាមិនអនុវត្តទប់ស្កាត់ និងបង្រ្កាប! ទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទាំងនោះ? និងមានបញ្ហាប្រឈម និងបាត់បង់ពីតំណែងទៀតផង.!៕
អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះ ទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនា ញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ.!។