ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាចក្រកម្ពុជា បានចាត់តាំងលោក ឌិន ស៊ីដែន អគ្គលេខាធិការរងគណ:មេធាវី និងកញ្ញាមេធាវី ធីម សុភាព ប្រធានគណៈកម្មការកិច្ចការពាណិជ្ជកម្ម ដើម្បីចូលរួមកម្មវិធីសិក្ខាសាលាថ្នាក់ជាតិស្តីពី “កិច្ចសន្ទនា និងការស្រាវជ្រាវពីគោលនយោបាយពាណិជ្ជកម្ម និងជំនួយសម្រាប់ការគាំទ្រវិស័យពាណិជ្ជកម្មនៅកម្ពុជា បន្ទាប់ពីការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច” =================
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាចក្រកម្ពុជា បានចាត់តាំងលោក ឌិន ស៊ីដែន អគ្គលេខាធិការរងគណ:មេធាវី និងកញ្ញាមេធាវី ធីម សុភាព ប្រធានគណៈកម្មការកិច្ចការពាណិជ្ជកម្ម ដើម្បីចូលរួមកម្មវិធីសិក្ខាសាលាថ្នាក់ជាតិស្តីពី “កិច្ចសន្ទនា និងការស្រាវជ្រាវពីគោលនយោបាយពាណិជ្ជកម្ម និងជំនួយសម្រាប់ការគាំទ្រវិស័យពាណិជ្ជកម្មនៅកម្ពុជា បន្ទាប់ពីការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច” ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារ Raffle Le Royal។
កម្មវិធីនេះសហការរៀបចំឡើង ដោយក្រសួងពាណិជ្ជកម្ម ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) ដោយមានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ និងតំណាងវិស័យឯកជនផងដែរ។ អ្នកជំនាញរបស់ ADB និង UNCTAD បានធ្វើបទបង្ហាញពីការស្រាវជ្រាវរបស់ខ្លួនពាក់ព័ន្ធនឹងគោលនយោបាយពាណិជ្ជកម្មថ្មីៗ និងជំនួយគាំទ្រដល់វិស័យពាណិជ្ជកម្មរបស់កម្ពុជា ដោយផ្តោតលើប្រធានបទដូចជា៖
១) ការអនុវត្តកាតព្វកិច្ច និងការសន្យារបស់កម្ពុជា ក្រោមកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងទៀតដែលកំពុងមានស្រាប់ និងបង្កើនអត្រានៃការទាញយកអត្ថប្រយោជន៍ពីការប្រើប្រាស់កិច្ចព្រមព្រៀងទាំងនេះ។
២) គន្លឹះនៃការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ ប្រកបដោយប្រសិទ្ធភាព និងការធ្វើបច្ចុប្បន្នភាពកាតព្វកិច្ចដែលកម្ពុជាមានស្រាប់ក្នុងជំពូកពាណិជ្ជកម្មជាទំនិញ សេវាកម្ម ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការវិនិយោគ។
៣) ការកំណត់យុទ្ធសាស្រ្តគោលនយោបាយពាណិជ្ជកម្ម ដើម្បីរក្សា និងពង្រីកការនាំចេញចូពីប្រទេសអភិវឌ្ឍន៍តិចតួច និងស្វែងរកទីផ្សារថ្មីដទៃទៀតផងដែរ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!