ពលរដ្ឋខ្មែរសម្រុកចូលលេងល្បែងខុសច្បាប់ នៅក្នុង<កាស៊ីណូ ទួលកន្តើយ> មួយកន្លែងនៅក្នុង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត យ៉ាងអនាធិបតេយ្យ.!។

ខេត្តស្វាយរៀង ÷ អ្នកច្បាប់ ក៏ដូចជាមហាជន ទូទៅធ្លាប់បានដឹងហើយថា!គោលការណ៍{កាស៊ីណូ}និមួយៗនៅប្រទេស កម្ពុជា គេមិនតម្រូវឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងនោះទេ? ក្នុងនោះបើមានពលរដ្ឋខ្មែរសុំចូលបំរើការងារ ឬសុំច្បាប់អាជីវកម្ម បើក{កាស៊ីណូ}ជារឿងត្រឹមត្រូវ តែបើឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងទាំងនោះ គឺជារឿងខុសច្បាប់.!។

សេចក្តីរាយការណ៍មកថា! ម្ចាស់<កាស៊ីណូ ទួលកន្តើយ>មួយកន្លែង ស្ថិតនៅភូមិទួលកន្តើយ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ផ្គើនទៅនិង គណៈកម្មការគ្រប់គ្រងពាណិជ្ជកម្ម ល្បែងស៊ីសង។បាន ឲ្យមេការគៀងគរពលរដ្ឋខ្មែរគ្រប់ទិសទីឲ្យចូលលេងល្បែង(ជល់មាន់ បៀរ និងអាប៉ោង)ខុសច្បាប់ យ៉ាងគគ្រឹកគគ្រេង ខណៈអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប.!។

ប្រភពដដែលបានឲ្យដឹងទៀតថា! បនល្បែង(ជល់មាន់ បៀរ និងអាប៉ោង)ខុសច្បាប់ នៅក្នុង<កាស៊ីណូ ទួលកន្តើយ>ស្ថិតក្នុងភូមិសាស្ត្រខាងលើ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនមានឆន្ទះ ក្នុងការទប់ស្កាត់ និងបង្រ្កាបឡើយ! ខណៈបនល្បែងសុីសង កំពុងបើកលេងយ៉ាងអនាធិបតេយ្យ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅ មានការព្រួយបារម្ភ បញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើស ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម.!។

ប្រជាពលរដ្ឋនាំគ្នា សំណូមពរទៅដល់ ឧត្ដមសេនីយ៍ទោ ពេជ្រ វិរៈ ស្នងការនគរបាលខេត្តស្វាយរៀង ជាពិសេស ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបនល្បែងសុីសងខុសច្បាប់ នៅក្នុង<កាស៊ីណូ ទួលកន្តើយ>មួយកន្លែង ស្ថិតក្នុងភូមិសាស្រ្តខាងលើនេះ ផងទាន !។

សូមរំលឹកថា! កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រ កម្ពុជា បានចេញបទបញ្ជាឲ្យគណៈអភិបាល រាជធានី ទាំង២៥ ខេត្ត ក្រុង ត្រូវតែបង្រ្កាប!ទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង.!។

សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានអនុវត្ត ក្នុងការទប់ស្កាត់ និងបង្រ្កាប!ទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ទាំងនោះ? និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង.!៕