ល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ ជ្រកក្រោមយីហោ(មានទីតាំងសម្រាប់ជួល)នៅក្បែរទ្រូម៉ាន់នី មួយកន្លែងនៅក្នុងភូមិសាស្រ្ត ឃុំបឹងរាំង ស្រុកកំរៀង ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.!។
ខេត្តបាត់ដំបង ÷ ទីតាំងល្បែង(ហ្គេមបាញ់តី)ខុសច្បាប់ គ្រប់ប្រភេទ ជ្រកក្រោមយីហោ(មានទីតាំងសម្រាប់ជួល)នៅក្បែរទ្រូម៉ាន់នី មួយកន្លែងស្ថិតនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់បង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានបង្ក្រាប! ខណៈបនល្បែងខុសច្បាប់ កំពុងបើកលេងបានយ៉ាងរំភើយ.!។
តាមសេចក្តីរាយការណ៍មកថា! ម្ចាស់បនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ មួយកន្លែងក្នុងភូមិសាស្រ្តខាងលើ បានឲ្យមេការគៀងគរក្រុមញៀនល្បែងគ្រប់ទិសទីឲ្យចូលលេងយ៉ាងអនាធិបតេយ្យ មិនខ្លាចញញើតអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ធ្វើឲ្យមហាជន ដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចដំណើរការបើកលេងបានដោយរលូនបែបនេះ.!។
ប្រភពបានបន្តទៀតឲ្យដឹងថា! ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ ជ្រកក្រោម យីហោ(មានទីតាំងសម្រាប់ជួល)នៅក្បែរទ្រូម៉ាន់នី មួយកន្លែងនៅក្នុងភូមិសាស្ត្រ ឃុំបឹងរាំង ស្រុកកំរៀង ឃើញនៅតែបើកលេងយ៉ាងគគ្រឹកគគ្រេងទាំងយប់ ទាំងថ្ងៃ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិន នាំគ្នាទប់ស្កាត់ និងបង្រ្កាបឡើយ! ធ្វើឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភ បញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ ហេតុនេះពួកគាត់លើកឡើងថា! ឯណាទៅ ភូមិ.ឃុំ.សង្កាត់.មានសុវត្តិភាព ទាំង៧ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញឲ្យមន្រ្តីមូលដ្ឋាន អនុវត្ត កន្លងមកនោះ.!។
ដូច្នេះហើយ ប្រជាពលរដ្ឋ សំណូមពរ ឯកឧត្តម សុខ លូ អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង ជាពិសេស ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង សូមចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ មួយកន្លែងស្ថិតក្នុងមូលដ្ឋានខាងលើនេះ ផងទាន.!។
សូមរំលឹកថា! កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាឲ្យលោក អភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ត្រូវតែបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង.!។
សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានអនុវត្ត ក្នុងការទប់ស្កាត់ និងបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទាំងនោះ?និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង.!៕