ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ នៅផ្សារអ៊ីអន២ ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បើកលេងយ៉ាងរំភើយ! ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់.!។

ភ្នំពេញ ÷ តាមសេចក្តីរាយការណ៍ពីអាជីវករលក់ដូរ នៅផ្សារអ៊ីអន២ បានឲ្យដឹងថា! ឃើញមានការជួបជុំ!លេងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ មួយកន្លែងនៅផ្សារអ៊ីអន២ (ជាន់ទី២)ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌសែនសុខ រាជធានីភ្នំពេញ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន អសមត្ថភាព ក្នុងការបង្រ្កាប! ខណៈបនល្បែងខុសច្បាប់ កំពុងបើកលេងយ៉ាងអនាធិបតេយ្យ.!។

ប្រភពដដែលបានប្រាប់ទៀតថា! ល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ នៅផ្សារអ៊ីអន២ គេដំណើរការបើកលេងយូខែ យូរឆ្នាំមកហើយ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនហ៊ានទប់ស្កាត់ និងបង្រ្កាបឡើយ! ធ្វើឲ្យមហាជន ដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូនបែបនេះ.!។

ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ នៅផ្សារអ៊ីអន២ (ជាន់ទី២)នៅក្នុងមូលដ្ឋានខាងលើ គេសង្កេតឃើញក្មេងៗក្រោម(អាយុ ១៥ឆ្នាំ)នាំគ្នាចូលលេងយ៉ាងអនាធិបតេយ្យ ធ្វើឲ្យអាជីវករលក់ដូរ នៅផ្សារអ៊ីអន២ មានការព្រួយបារម្ភ ភ័យខ្លាច ប្តីនិងកូនពួកគាត់ ចូលលេងផុងខ្លួន និងការលេងល្បែងខុសច្បាប់ ទាំងនេះ ដែលធ្វើឲ្យកើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។

ដូច្នេះហើយ អាជីវករលក់ដូរ នៅផ្សារអ៊ីអន២ ក៏ដូចជាមហាជន ទូទៅនាំគ្នាអំពាវនាវទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាពិសេស ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ មួយកន្លែងនៅលើផ្សារអ៊ីអន២ (ជាន់ទី២)ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បីធានាបាននូវគោលនយោបាយភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ.!៕