
មហាជន សំណូមពរ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ជាពិសេស ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ តាមអនឡាញ មួយកន្លែងនៅក្នុងទឹកដី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ផងទាន.!។
ខេត្តបាត់ដំបង ÷ ទីតាំងល្បែង(ជល់មាន់ និងល្បែងឡូតូ)តាមអនឡាញ មួយកន្លែងស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន អសមត្ថភាព ខណៈបនល្បែងសុីសងខុសច្បាប់ បើកលេងយ៉ាងអនាធិបតេយ្យ.!។
ប្រភពអះអាងថា! ម្ចាស់ទីតាំងល្បែង(ជល់មាន់ និងឡូតូ)តាមអនឡាញ មួយកន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើ កំពុងគៀងគរក្រុមអ្នកញៀនល្បែងឲ្យចូលលេងយ៉ាងគគ្រឹកគគ្រេង ព្រោះអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិននាំគ្នាទប់ស្កាត់ និងបង្រ្កាបឡើយ! សង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ត្រូវថ្នាំសណ្តំ ទេដឹង? បានជាមើលមិនឃើញ ទើបដើរផ្ទុយពីគោលនយោបាយ ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ.!។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា! ទីតាំងល្បែងស៊ីសងខុសច្បាប់ តាមអនឡាញ នៅក្នុងទឹកដី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង គេដំណើរការបើកលេងយូហើយ ប៉ុន្តែអាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ធ្វើឲ្យប្រជាពលរដ្ឋរស់នៅ ភ័យខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។
សូមរំលឹកថា! កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា ធ្លាប់ចេញបទបញ្ជាឲ្យគណ:អភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ត្រូវតែបង្រ្កាប!ទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង.!។
សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានអនុវត្ត ក្នុងការទប់ស្កាត់ និងបង្រ្កាប!ទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ទាំងនោះ? និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង.!៕