
បនល្បែងហ្គេមបាញ់ត្រី និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងទៀត បង្កប់នៅក្នុង(កាស៊ីណូ)គ្មានឈ្មោះមួយកន្លែងស្ថិតក្នុងភូមិសាស្រ្ត ឃុំបឹងរាំង ស្រុកកំរៀង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន អសមត្ថភាព ក្នុងការបង្រ្កាប.!។
ខេត្តបាត់ដំបង ÷ (កាស៊ីណូ)គ្មានឈ្មោះ នៅជិតទ្រូម៉ាន់នី មួយកន្លែងស្ថិតនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង សង្ស័យគ្មានអាជ្ញាប័ណ្ណ ចេញពីគណ:កម្មការគ្រប់គ្រងពាណិជ្ជកម្ម ល្បែងស៊ីសងនោះទេមើលទៅ? ខណៈបនល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ បានបើកលេងយ៉ាងអនាធិបតេយ្យ ព្រោះអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! សង្ស័យមានលាភសក្ការៈ និងផលប្រយោជន៍ ផងក៏មិនដឹង.!។
សេចក្តីរាយការណ៍មកថា! ម្ចាស់(កាស៊ីណូ)គ្មានឈ្មោះ មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើ បានឲ្យមេការគៀងគរក្រុមញៀនល្បែងគ្រប់ទិសទីឲ្យចូលលេងល្បែងហ្គេមបាញ់ត្រី និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងទៀត មិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន នោះឡើយ! ធ្វើឲ្យមហាជន សង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបទីតាំងបនល្បែងនេះដំណើរការបើកលេងបានដោយរលូន.!។
ប្រភពបានឲ្យដឹងទៀតថា! ល្បែងហ្គេមបាញ់ត្រី និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងទៀត នៅក្នុង(កាស៊ីណូ)គ្មានឈ្មោះមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រ ឃុំបឹងរាំង ស្រុកកំរៀង បើកលេងស្រែកហ៊ោកញ្ជ្រៀវ យ៉ាងទ្រហឹង អឺងកង ខណៈអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន អសមត្ថភាព ក្នុងការបង្រ្កាប! ធ្វើឲ្យពលរដ្ឋរស់នៅមានការព្រួយបារម្ភជាខ្លាំង បញ្ហាអសន្តិសុខ ខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ ហេតុនេះបានពួកគាត់និយាយថា! ឯណាទៅ ភូមិ.ឃុំ.សង្កាត់.ឲ្យមានសុវត្តិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រី មូលដ្ឋាន អនុវត្ត កន្លងមក.!។
ដូច្នេះហើយ ទើបប្រជាពលរដ្ឋនាំគ្នាអំពាវនាវយ៉ាងទទូចទៅដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដូចជា ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ជាពិសេស ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុង(កាសុីណូ)មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះ ផងទាន.!។
សូមរំលឹកថា! កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន ជាអតីត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាឲ្យលោក អភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ត្រូវតែបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង.!។
សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានអនុវត្ត ក្នុងការទប់ស្កាត់ និងបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទាំងនោះ?និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង.!៕