
មិនធម្មតាម៉ែន ម្ចាស់ទីតាំងល្បែងស៊ីសង(ជល់មាន់)ខុសច្បាប់ តាមអនឡាញ មួយកន្លែងនៅក្នុងទឹកដី សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត បើកលេងអនាធិបតេយ្យ ផ្គើននិង.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន .!។
ខេត្តបន្ទាយមានជ័យ ÷ សេចក្តីរាយការណ៍មកថា! ទីតាំងល្បែងសុីសង(ជល់មាន់)ខុសច្បាប់ តាមអនឡាញ មួយកន្លែងស្ថិតនៅភូមិមណ្ឌល.៨ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងដំណើរការបើកលេងអនាធិបតេយ្យ ខណៈអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន គ្មានសមត្ថភាពក្នុងការទប់ស្កាត់ និងបង្រ្កាបឡើយ.!។
ប្រភពដដែលបានឲ្យដឹងថា! ម្ចាស់ទីតាំងល្បែងសុីសង(ជល់មាន់)ខុសច្បាប់ តាមអនឡាញ មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើ បានគៀងគរក្រុមញៀនល្បែងទាំងប្រុស ទាំងស្រីឲ្យចូលលេងជារៀងរាល់ថ្ងៃ! រីឯ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្ចើការបង្ក្រាប! ធ្វើឲ្យមហាជន ដាក់ការសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចដំណើរការបើកលេងបានដោយរលូនបែបនេះ.!។
ទីតាំងបទល្មើសល្បែងសុីសង(ជល់មាន់)ខុសច្បាប់ តាមអនឡាញ មួយកន្លែងនៅក្នុងទឹកដី សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត បាននាំគ្នាចូលលេងស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹង អឺងកង បង្កភ្ញាក់ផ្អើលដល់ពលរដ្ឋរស់នៅជិតខាងមានការព្រួយបារម្ភជាខ្លាំង បញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ (ពោលគឺ)ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។ ហេតុ!នេះហើយពួកគាត់លើកឡើងថា! ឯណាទៅ ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីមូលដ្ឋាន អនុវត្ត នោះ.!។
ទោះបីជាយ៉ាងក្តី មជ្ឈដ្ឋានអ្នកច្បាប់ ក៏ដូចមហាជន ទូទៅសំណូមពរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយនានជ័យ ជាពិសេស លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបើកបទល្មើសល្បែងសុីសង(ជល់មាន់)ខុសច្បាប់ តាមអនឡាញ មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះ ផងទាន !៕