ពលរដ្ឋនាំគ្នាសំណូមពរ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ឋ ស្នងការនគរបាលខេត្តកំពត សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែង(ជល់មាន់)តាមអនឡាញ មួយកន្លែងនៅក្នុង ឃុំបឹងនិមល ស្រុកឈូក ផងទាន.!។

ខេត្តកំពត ÷ ទីតាំងល្បែង(ជល់មាន់)តាមអនឡាញ មួយកន្លែងស្ថិតនៅភូមិបឹងនិមល ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត កំពុងដំណើរការបើកលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប!

សេចក្តីរាយការណ៍មកថា! ទីតាំងល្បែង(ជល់មាន់)តាមអនឡាញ មួយកន្លែងស្ថិតនៅភូមិ.ឃុំ.ខាងលើ ឃើញនៅតែបន្តបើកលេងយ៉ាងរំភើយ! ខណៈអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនហ៊ានទប់ស្កាត់ និងបង្ក្រាបឡើយ! ធ្វើឲ្យពលរដ្ឋ សង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចដំណើរការបើកលេងបានដោយរលូនបែបនេះ.!។

ប្រភពដដែលបានឲ្យដឹងទៀតថា! បទល្មើសល្បែង(ជល់មាន់)តាមអនឡាញ មួយកន្លែងនៅក្នុងទឹកដី ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត នាំគ្នាបើកលេងស្រែកហ៊ោកញ្ជ្រៀវមិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន នោះឡើយ! ធ្វើឲ្យប្រជាពលរដ្ឋរស់នៅព្រួយបារម្ភជាខ្លាំង បញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ(ពោលគឺ)ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។ ហេតុ!នេះហើយពួកគាត់លើកឡើងថា! ឯណាទៅ ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីមូលដ្ឋាន អនុវត្ត នោះ.!៕