
ទីតាំងល្បែង(ជល់មាន់)តាមទូរទស្សន៍អនឡាញ មួយកន្លែងនៅក្នុង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី បាននាំគ្នាបើកលេងអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់.!។
ខេត្តបន្ទាយមានជ័យ ÷ មានសេចក្តីរាយការណ៍មកថា! ទីតាំងល្បែង(ជល់មាន់)តាមទូរទស្សន៍អនឡាញ មួយកន្លែងស្ថិតនៅភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កំពុងគៀងគរក្រុមញៀនល្បែងទាំងប្រុសស្រីឲ្យចូលលេងយ៉ាងគគ្រឹកគគ្រេង បែរជា.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានធ្វើការទប់ស្កាត់ និងបង្រ្កាបឡើយ.!។
ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងល្បែង(ជល់មាន់)តាមទូរទស្សន៍អនឡាញ មួយកន្លែងនៅក្នុងភូមិ.ឃុំ.ខាងលើ ឃើញនៅតែបន្តបើកលេងហ៊ោកញ្ជ្រៀវទ្រហឹងអឺងកង ជារៀងរាល់ថ្ងៃ ធ្វើឲ្យមហាជន ដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបទីតាំងបនល្បែងនេះហ៊ានដំណើរការបើកលេងបានដោយរលូនបែបនេះ.!។
ទីតាំងល្បែង(ជល់មាន់)តាមទូរទស្សន៍អនឡាញ មួយកន្លែងនៅក្នុងទឹកដី ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ប្រជាពលរដ្ឋនាំគ្នាលើកឡើងថា! ជាដើមចម កំពុងធ្វើឲ្យពួកគាត់រស់នៅមានការព្រួយបារម្ភជាខ្លាំង បញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើស ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ។ល។ ហេតុនេះហើយបានពួកគាត់និយាយថា! ឯណាទៅ ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់និងដាក់ចេញឲ្យមន្រ្តីមូលដ្ឋាន អនុវត្តកន្លងមកនោះ.!។
ដូច្នេះហើយប្រជាពលរដ្ឋសំណូមពរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ជាពិសេស លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែង(ជល់មាន់)តាមទូរទស្សន៍អនឡាញ មួយកន្លែងនៅក្នុងទឹកដី ភូមិ.ឃុំ.ខាងលើនេះផងទាន .!។
អង្គភាពយើងខ្ញុំ ការផ្សព្វផ្សាយនេះ ទៅតាមវីជ្ជាជីវៈរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ.!៕