មហាជន ដាក់ការសង្ស័យថា!អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន សង្កាត់ស្លក្រាម ក្រុងសៀមរាប អាចបានទទួលលាភសក្ការៈពីមេបនល្បែងសុីសង(បាញ់អាប៉ោង)ដុះស្លែ ឈ្មោះ ភា និងបក្សពួកមិនខានឡើយ? ទើបមេបនល្បែងមួយនេះដំណើរការបើកលេងបានដោយរលូនបែបនេះ.!។

ខេត្តសៀមរាប ÷ ល្បីថា! ឈ្មោះ ភា និងបក្សពួកនាំគ្នាបើកលេងល្បែងសុីសង{បាញ់អាប៉ោង}ខុសច្បាប់ មួយកន្លែងស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បានយ៉ាងរំភើយ! អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប!

តាមសេចក្តីរាយការណ៍មកថា! ទីតាំងល្បែងសុីសង(បាញ់អាប៉ោង)ខុសច្បាប់ មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើ បានបើកលេងយូខែ យូរឆ្នាំមកហើយ គេមិនបានឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ចុះទប់ស្កាត់ និងបង្ក្រាបឡើយ! សង្ស័យអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ខ្លាចបាត់បង់លាភសក្ការៈ និងផលប្រយោជន៍ ផងក៏មិនដឹង? បាននាំគ្នារក្សាភាពស្ងៀមស្ងាត់.!។

ទីតាំងល្បែងសុីសង(បាញ់អាប៉ោង)ខុសច្បាប់ មួយកន្លែងនៅក្នុង សង្កាត់ស្លក្រាម ក្រុងសៀមរាប ឈ្មោះ ភា និងបក្សពួកនាំគ្នាបើកលេងនៅផ្ទះ ឈ្មោះ សេង ទាំងយប់ ទាំងថ្ងៃ ធ្វើឲប្រជាពលរដ្ឋរសនៅមានការព្រួយបារម្ភ បញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ពួកគាត់ក៏បានលើកឡើងថា! ឯណាទៅ? ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីមូលដ្ឋាន អនុវត្ត កន្លងមក.!។

ទោះបីជាយ៉ាងណាក្តី មជ្ឈដ្ឋានអ្នកច្បាប់ ក៏មហាជន ទូទៅបាននាំគ្នា សំណូមពរទៅដល់ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ជាពិសេស លោក តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប សូមចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងសុីសង{បាញ់អាប៉ោង}ខុសច្បាប់ មួយកន្លែងស្ថិតនៅក្នុងភូមិសាស្រ្តខាងលើនេះផង.!។

សូមរំលឹកថា: កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានកន្លងទៅ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យអភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ត្រូវតែបង្រ្កាប!ទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង.!។

សម្តេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ោទប់ស្កាត់ និងបង្ក្រាប!ទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទាំងនោះ!និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង.!៕