ឃើញថា: បានស្ងប់ស្ងាត់មួយរយ: តែឥឡូវបានចាប់ផ្តើមកក្រើកឡើងវិញហើយ ទីតាំងបនល្បែងស៊ីសង(ជល់មាន់ និងល្បែងឡូតូ)តាមប្រព័ន្ឋអនឡាញ មួយកន្លែងក្នុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល កំពុងបើកឲ្យក្រុមញៀនល្បែងចូលលេងអនាធិបតេយ្យ…!
ខេត្តកណ្តាល ÷ សម្តេចតេជោ ហ៊ុនសែន បានចេញបទបញ្ជាឲ្យលោក អភិបាល រាជធានី ទាំង២៥ ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង….
ជុំវិញបញ្ហានេះ លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងលោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានជំរុញឲ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋមូលដ្ឋាន ត្រូវតែមានវិធានការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួនឲ្យអស់ ។
ផ្ទុយទៅវិញ! អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុកខ្សាច់កណ្តាល ហ៊ានផ្គើននិងបទបញ្ជាសម្តេចតេជោ ហ៊ុនសែន បណ្តោយឲ្យកើតមានបទល្មើសល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនគ្មានការបង្រ្កាប! ជាក់ស្តែងទីតាំងបនល្បែងសុីសង(ជល់មាន់ និងល្បែងឡូតូ)តាមប្រព័ន្ធអនឡាញ មួយកន្លែងនៅចំណុចដីឡូត៍ ក្បែរប្រឡាយ ស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បើកលេងយ៉ាងសុខស្រួល មិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ចាត់វិធានការបង្រ្កាបឡើយ!
ប្រភពពីប្រជាពលរដ្ឋបានរាយការណ៍មកថា: ទីតាំងបនល្បែងស៊ីសង(ជល់មាន់ និងល្បែងឡូតូ)តាមប្រព័ន្ឋអនឡាញ មួយកន្លែងស្ថិតនៅភូមិ/ឃុំ ខាងលើ គេសង្កេតឃើញនៅតែដំណើរការបើឲ្យក្រុមញៀនល្បែងចូលលេងភ្នាល់(ចាក់លុយ)នាំគ្នាស្រែកហ៊ោកញ្ជ្រៀវអនាធិបបតេយ្យ ជារៀងរាល់ថ្ងៃ រីឯអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនហ៊ានចុះត្រួតពិនិត្យ និងធ្វើការបង្ក្រាបឡើយ! ជាហេតុ!ធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភជាខ្លាំង បញ្ហាសុខទុកសុវត្ថភាពគ្រួសារ ម៉្យាងទៀតខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើស ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សាជាដើម។ល។
សម្តេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងដែលថា: បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានអនុវត្ត ក្នុងការទប់ស្កាត់ និងបង្រ្កាប!ទីតាំងបនល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ទាំងនោះ! និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង៕