ទីតាំងល្បែងសុីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ យីហោ(ចូ ស្នូកឃឺ)នៅម្តុំផ្សារចិន មួយកន្លែងស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កំពុងបើកលេងអនាធិបតេយ្យ.!!
ភ្នំពេញ ÷ គោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល និងបទបញ្ជាស្តីពីការទប់ស្កាត់របស់ សម្តេចតេជោ ហ៊ុនសែន ដូចជាមិនមានប្រសិទ្ធភាព ចំពោះ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ខណ្ឌចំការមន ក្នុងការលុបបំបាត់ទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ!
សេចក្តីរាយការណ៍មកថា: ទីតាំងល្បែងសុីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ យីហោ(ចូ ស្នុកឃឺ)នៅម្តុំផ្សារចិន មួយកន្លែងនៅតាមបណ្តោយផ្លូវ ៧៨ ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ គេសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវឲ្យដំណើរការបើកលេង ហើយមើលទៅ
សូមរំលឹកថា: កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២- បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន បានចេញបទបញ្ជាឲ្យគណ:អភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង តម្រូវឲ្យបង្រ្កាប!ទីតាំងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នូវទូទាំងប្រទេស………
សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានក្នុងការទប់ស្កាត់ និងបង្រ្កាប!ទីតាំងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ!និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។
ដោយឡែកតែទីតាំងល្បែងសុីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ យីហោ(ចូ ស្នូកឃឺ)នៅម្តុំផ្សារចិន មួយកន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើ ឃើញនៅតែបើកលេងជារៀងរាល់ថ្ងៃ ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ខណ្ឌចំការមន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ប្រហែល អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ត្រូវថ្នាំសណ្តំអ្វីមួយ ផងក៏មិនដឹង! បានជាស្រវាំងភ្នែកមើលមិនឃើញ។
ប្រភពបន្តទៀតបានឲ្យដឹងថា: ទីតាំងល្បែងសុីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ យីហោ(ចូ ស្នូកឃឺ)នៅម្តុំផ្សារចិន មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើ ប្រហែលជាអ្នកធំ អ្នកមានអំណាច ផងទេដឹង! បានឃើញបើកឲ្យក្រុមញៀនល្បែងចេញចូលលេងប្រសេកប្រសាច ទាំងយប់ទាំងថ្ងៃ បានយ៉ាងរំភើយ! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាបឡើយ! ជាបញ្ហាមួយ ដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភ ជាខ្លាំង អំពីបញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗ(ពោលគឺ)លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។
ប្រជាពលរដ្ឋបាននាំគ្នា សូមសំណូមពរទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ សូមមេត្តាជួយត្រួតពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងសុីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ យីហោ(ចូ ស្នូកឃឺ)នៅម្តុំផ្សារចិន មួយកន្លែងស្ថិតក្នុងមូលដ្ឋានខាងលើនេះផង៕