ស្រ្តី​ម្នាក់​ធ្លាប់ធ្វើសកម្មភាព​លួច​គ្រឿងអលង្ការ​ជាច្រេីនលេីក​សរុបទឹកប្រាក់ប្រមាណជាង១ម៉ឺនដុល្លារ​ លួច​លេីក​ចុងក្រោយ​ជាប់ខ្នោះដៃ..!!!

ភ្នំពេញ​ ៖​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​បានឱ្យដឹងថា​ ស្រ្តី​ម្នាក់​ដែលមានជំនាញធ្វើសកម្មភាព​លួច​គ្រឿងអលង្ការ​ជាច្រើនលេីក​ សរុបទឹកប្រាក់ជាង១ម៉ឺនដុល្លារ​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ចាប់ឃាត់ខ្លួន​យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់​។

របាយការណ៍ដដែល​បន្តថា​ កម្លាំង​ផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលចតុមុខ កាលពីរសៀលថ្ងៃទី២១​ ខែកុម្ភៈ​ ឆ្នាំ​២០២៣ម្សិលមិញ​​ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួ០១នាក់​ ពាក់ពន្ធ័ករណីលួច (គ្រឿងអលង្ការ​ដែលមានតម្លៃសរុបជាង ៤.៦៥០ដុល្លារ) ស្ថិតនៅចំណុច​មុខផ្សារផេនសលមាត់​ទន្លេ​ ផ្លូវព្រះស៉ីសុវត្ថិ​ ភូមិ១ សង្កាត់ចតុមុខ ខណ្ឌ​ដូនពេញ រាជធានីភ្នំពេញ ។

មន្រ្តី​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ​ បានឱ្យដឹងទៀតថា​ ជនសង្ស័យឈ្មោះ សឿម ធារី អាយុ​៣៦ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅផ្ទះលេខ៥ ផ្លូវបេតុង ភូមិ៥ សង្កាត់ព្រែកប្រា​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ចំណែក​ជនរងគ្រោះឈ្មោះ​ ជាប​ ធី​ ភេទប្រុស​ អាយុ២៩ឆ្នាំ​ មុរខរប​រដឹកអីវ៉ាន់ ស្នាក់នៅ​ផ្ទះជួល​ ផ្លូវព្រះមុនីវង្ស​ ភូមិ២​ សង្កាតស្រះចក។

ដោយឡែក​វត្ថុតាងដកហូតរួមមាន ៖​ លោហធាតុពណ៌ទង់ដែង មានតម្លៃ​៤.៦៥០ដុល្លារ​ ចំនួន០១ឈុត
ទូរស័ព្ទដៃម៉ាកXaomi ពណ៌ខ្មៅ​ ចំនួន០១គ្រឿង
នាឡិកាដៃម៉ាក​ MICHAEL KORS​ ពណ៌មាស​ ចំនួន០១គ្រឿង។

មន្រ្តីជំនាញ​បានបញ្ជាក់បន្ថែមថា​ ជនសង្ស័យខាងលេី​ ធ្លាក់បា​នសកម្មភាព​លួច​វត្ថុមានតម្លៃ​ជាច្រេីនលេីក​ សរុបទឹកប្រាក់ជាង១ម៉ឺនដុល្លារអាមេរិក​ផងដែរ​ ចុងក្រោយ​អស់​លក្ខណ៍​ត្រូវ​បានកម្លាំងនគរបាលជំនាញ​ចាប់ឃាត់ខ្លួន​តែម្តង​។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុងឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅអធិការដ្ឋាននគរបាលខណ្ឌ​ដូនពេញ​ ដេីម្បីបន្តនីតីវិធី​ច្បាប់ ៕